តើយើងជួយដល់នរណាខ្លះ

អង្គការសិទ្ធិ​ជនពិការ​រដ្ឋកាលីហ្វញ៉ា​ ជួយ​ដល់​ពលរដ្ឋ​កាលីហ្វញ៉ា​ដែល​មាន​ពិការភាព។ អ្នក​អាច​ទទួល​បាន​សេវា​របស់ DRC ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ពិការភាព​ ប្រសិន​បើ​អ្នក៖

  • មាន​ពិការភាព​ផ្នែកសតិបញ្ញា ឬពិការភាព​ផ្នែកលូតលាស់
  • ជា​អតិថិជន​របស់​មជ្ឈមណ្ឌលក្នុងតំបន់
  • មាន​ពិការភាព​សុខភាព​ផ្លូវ​ចិត្ត​
  • ជា​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យជំងឺ​ផ្លូវ​របស់​រដ្ឋ​
  • មាន​ពិការភាព​ផ្នែក​រូបរាង​កាយ ការសិក្សារៀនសូត្រ​ ឬ​ផ្នែកឥន្ទ្រីយារម្មណ៍
  • មាន​របួស​ខួរក្បាល​ដោយ​សារ​ការប៉ះទង្គិច
  • ត្រូវ​ការ​ការ​ទទួល​បាន​បច្ចេកវិទ្យា​ដែល​អាច​ជួយ​ឲ្យ​អ្នក​រស់​នៅ​បាន​ពេញ​លេញ​ និង​មាន​ជីវិត​ដែល​មាន​ឯករាជ្យ​ជាង​មុន​
  • ទទួល​បាន​ SSI ឬ SSDI និង​ត្រូវ​ការ​ជំនួយ​រក្សា​អត្ថប្រយោជន៍​​របស់​អ្នក​​នៅ​ពេល​អ្នក​ត្រឡប់​ទៅ​ធ្វើ​ការវិញ​
  • ទទួល​បាន ឬ​ចង់ទទួល​បាន​សេវាពីក្រសួងស្តារនីតិសម្បទាវិជ្ជាជីវៈ
  • មាន​សំណួរ​នានា​អំពី​សិទ្ធិ​បោះ​ឆ្នោត​របស់​អ្នក​

ដើម្បី​សម្រេច​ចិត្ត​ថាតើ​យើង​អាច​ធ្វើ​ជា​តំណាង​ឲ្យ​អ្នក​ដោយ​ផ្ទាល់​​ឬ​អត់ យើង​ពិនិត្យ​មើល​​

  • អង្គសេចក្តី​នៃ​ករណី​របស់​អ្នក​
  • សមត្ថភាព​របស់​អ្នក​ក្នុង​ការ​តស៊ូ​មតិ​សម្រាប់​ខ្លួន​​ឯង​
  • ប្រភព​នៃ​ការ​តស៊ូ​មតិ​ផ្សេង​ទៀត​ដែល​អ្នក​អាច​ប្រើប្រាស់​
  • ​តើ​បញ្ហា​របស់​អ្នក​ គឺ​ជា​ចំណុច​អាទិភាព​របស់​ DRC ឬ​អត់​
  • តើ​ DRC មាន​ធនធាន​នានា​សម្រាប់​ជួយ​ឬ​អត់​

ប្រសិនបើអ្នក​មិន​ពេញចិត្ត​នឹង​សេវា​កម្ម​របស់​យើង​ អ្នក​អាច​ដាក់ពាក្យ​បណ្តឹង​សារទុក​មួយ​បាន​។ ប្រសិន​បើ​អ្នក​ចង់បាន​ព័ត៌មាន​បន្ថែម​ទៀត​អំពី​សេវា​កម្ម​របស់​យើង​ ឬ​បណ្តឹង​សារទុក អ្នក​អាច​ទូរសព្ទ​ទៅ​លេខ​ (800) 776-5746 ឬ​ទំនាក់​ទំនង​មក​យើង​តាម​អ៊ីម៉ែល​ grievance@disabilityrightsca.org

ឧទាហរណ៍​មួយ​ចំនួន​អំពី​បញ្ហា​ដែល​យើង​អាច​ជួយ​បាន​

អង្គការសិទ្ធិ​ជនពិការ​រដ្ឋកាលីហ្វញ៉ា ជួយ​ពលរដ្ឋ​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ពិការភាព​។ DRC ជួយ​អ្នក​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖

  • សិទ្ធិ​ទទួល​បាន​ការគាំទ្រ​ជាមូលដ្ឋាន​ ការ​ថែទាំ​ផ្ទាល់ខ្លួន ការ​ព្យាបាលនិង​ការថែទាំ​សុខភាព​ ដូច​ជា ​សេវាគាំពា​រនៅតាម​ផ្ទះ (IHSS) និង Medi-Cal
  • ការ​រើស​អើង​ចំពោះ​ការ​ជួល​ផ្ទះ ការ​ដឹកជញ្ជូន ការងារ និង​ការ​ទទួល​បាន​កម្មវិធីនិង​សេវា​សាធារណៈ​និង​​​​​​​​​​​​​​​ឯកជន​
  • ការ​រំលោភបំពាន និង​ការ​មិនអើពើ និង​ការ​រំលោភសិទ្ធិ​
  • សេវា​និង​ការ​គាំទ្រ​នានា​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែលមាន​ការរឹតបណ្តឹង​តិច​តួច​ សេចក្តីថ្លៃថ្នូរ សិទ្ធិឯកជន​ ជម្រើស និង​សិទ្ធិមូលដ្ឋាន​ផ្សេង​ទៀត​
  • ការ​អប់រំ​ពិសេស​
  • ទទួល​បាន​សេវា​​​ស្តារនីតិសម្បទាវិជ្ជាជីវៈ
  • សុខភាព​ផ្លូវ​ចិត្ត និង​សេវា​គាំពា​រ
  • សេវា​និង​សិទ្ធិ​ទទួល​បាន​មជ្ឈមណ្ឌលក្នុងតំបន់
  • ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ​លទ្ធភាព​អាច​ចូល​ទៅបោះ​ឆ្នោត​បាន និងកន្លែង​បោះឆ្នោត​
  • ទទួល​បាន​បច្ចេកវិទ្យា​ - ដូច​ជា​ឧបករណ៍​ទំនាក់​ទំនង​ និង​កៅអី​រុញ​ដែល​ប្រើថាមពល​

អង្គការសិទ្ធិ​ជនពិការ​រដ្ឋកាលីហ្វញ៉ា​ មិន​អាច​ជួយ​បាន​ចំពោះ​

  • បញ្ហានានា​មិន​នៅ​ក្នុង​គោលដៅ​ផែនការ​យុទ្ធសាស្រ្ត​ គំនិត​ផ្តួច​ផ្តើម និង​កម្មវត្ថុ​
  • ច្បាប់​ព្រហ្មទណ្ឌ ច្បាប់​គ្រួសារ ឬតុលាការ​បញ្ហា​​ក្ស័យធន​ ឬ​នីតិវិធី​សំណង​ការខូច​ខាត​សម្រាប់​កម្មករ​
  • បណ្តឹង​អំពី​របួស​ស្នាម​ផ្ទាល់ខ្លួន​
  • ការ​បំពេញ​ទម្រង់​​បែបបទ​សន្តិសុខសង្គម​
  • ទទួល​បាន​អាណាព្យាបាលភាព ឬ​ការ​មើលថែទាំ​សម្រាប់​មនុស្ស​ធំ​
  • បញ្ហា​នានា​ដែល​មិន​ពាក់ព័ន្ធ​នឹង​ពិការ​ភាព​

សម្រាប់​ការរៀបចំ​​សេវា​ផ្លូវ​ច្បាប់ដទៃ​ផ្សេង​ទៀត​​ http://lawhelpca.org/


ទម្រង់បណ្តឹងសារទុក​របស់ DRC | ទម្រង់បណ្តឹងសារទុក​ដែលមាន​ការ​ធានា​របស់ PAIMI | ទម្រង់បណ្តឹងសារទុក​របស់ OCRA | ទម្រង់បណ្តឹងសារទុក​របស់ COPR